| ខ្មែរអើយចូរចាំជាក់ថា | តាមសាវតា | ជាតិខេមរា |
| ធ្លាប់តែថ្កើង | ទឹកដីខ្មែរធំ | ទូលំទូលាយ |
| សព្វសាយរុងរឿង | គេឯងតែងលើកតំកើង | តំកល់ជាតិយើង |
| ចាត់ទុកឡើងជាជាតិច្បង។ | ||
| អារ្យធម៏ខ្ពង់ខ្ពស់ឆើតឆាយ | បានចេញផ្សព្វផ្សាយ | គ្រប់ទិសទាំងឡាយ |
| ចុងបូពា័ | សាសនាសិល្បះ | ចម្លាក់វិចិត្រ |
| គំនិតសិក្សា | តន្រីទស្សនះវិជ្ជា | ព្រះពុទ្ធសាសនា |
| ជាគោលការណ៏ខ្មែរផ្សាយទៅ។ | ||
| ខ្មែរអើយចូរស្តាប់សាវតា | ដែលបានចរចារ | បញ្ជាក់ប្រាប់ថា |
| ពូជខ្មែរថ្កើង | តាំងចិត្តអោយមាំ | ខិតខំប្រឹងវិញ |
| សាមគ្គីជាតិយើង | ក្នុងចិត្តតំកើង | តម្លៃខ្មែរយើង |
| អោយបានរុងរឿង | ជាថ្មីឡើងតាមសាវតា។ |
ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ
ជូន ណាត