| សូមពួកទេវតា | រក្សាមហាក្សត្រយើង |
| អោយបានរុងរឿង | ដោយជ័យមង្គល សិរីសួស្តី |
| យើងខ្ញុំព្រះអង្គ | សូមជ្រកក្រោមម្លប់ព្រះបារមី |
| នៃព្រះនរបតី | វង្សក្សត្រាដែលសាងប្រាសទថ្ម |
| គ្រប់គ្រងដែនខ្មែរ | បុរាណថ្កើងថ្កាន។ |
| ប្រាសទសិលា | កំបាំងកណ្តាលព្រៃ |
| គួរអោយស្រម៉ៃ | នឹកដល់យសសក្តិ មហានគរ |
| ជាតិខ្មែរដូចថ្ម | គង់វង្សនៅល្អ រឹងប៉ឹងចំហរ |
| យើងសង្ឃឹមពរ | ភ័ព្ទព្រេងសំណាងរបស់កម្ពុជា |
| មហារដ្ឋ កើតមាន | យូរអង្វែងហើយ។ |
| គ្រប់វត្តអារាម | ឮតែសូរស័ព្ទធម៏ |
| សូត្រដោយអំណរ | រំឮកគុណពុទ្ធសាសនា |
| ចូរយើងជាអ្នក | ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា |
| គង់តែទេវតា | នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៏អោយ |
| ដល់ប្រទេសខ្មែរ | ជាមហានគរ។ |
ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ
ជូន ណាត